អហ.សៀមរាប៖ លោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងទទួលការងារ មន្ទីរយុត្តិធម៌ខេត្តសៀមរាប នៅចន្លោះម៉ោង០៨:០០នាទីដល់ម៉ោង១៧:០០ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំកម្លាំងចំនួន១២នាក់ និងប្រើប្រាស់រថយន្តចំនួន ០២គ្រឿង ធ្វើការចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុច០៣ផ្សេងគ្នា (១-ភូមិគោកស្រុក ឃុំពួក ស្រុកពួក ២-ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ៣-ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ) ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដែលដឹកនាំដោយលោក ស្រី យូរ៉ា បានឃាត់ខ្លួនមនុស្សចំនួន១១នាក់ ក្នុងនោះមាន៖
១-ឈ្មោះ សើរ វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
២-ឈ្មោះ ឡឹក សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ។
៣-ឈ្មោះ ឃន់ សុខេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ។
៤-ឈ្មោះ អ៊ោ ប៉ាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសសៀមរាប ។
៥-ឈ្មោះ ប៉ិន ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរធ្វើការសណ្ឋាគារ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
៦-ឈ្មោះ អ៊ី រ៉ូស្សា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។
៧-ឈ្មោះ ព្រហ្ម សុខមាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
៨-ឈ្មោះ លី ស្រីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
៩-ឈ្មោះ លឹម គុណថេង ភេទស្រី អាយុ៣៤ឆ្នាំ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
១០-ឈ្មោះ គិត ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
១១-ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ក្នុងនោះសមត្ថកិច្ចជំនាញបានចាប់ដកវត្ថុតាងមាន ម្សៅគ្រើមពណ៌សថ្លា ចំនួន9កញ្ចប់ , ម៉ូតូ០៥គ្រឿង និងឧបករណ៍ជក់ មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿង ចាត់ការបន្តទៅតាមផ្លូវច្បាប់៕