ភ្នំពេញៈ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅសាលសវនាកាសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគ៧នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ូ មិញលឿង មេបញ្ជាការ យោធភូមិភាគ៧នៃសាធារណៈ រដ្ឋសង្គមនិយមវៀតណាមជូនពរអង្គភាពកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណីខ្មែរ។
លោក វ៉ូ មិញឡង បានមានប្រសាសន៍ថា៖លោកដឹកនាំគណៈប្រតិភូយោធភូមិភាគទី៧និងមន្ត្រី កងទ័ពវៀតណាមទាំងអស់សូមចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅពេលខាងមុខនេះនិងសូមជូន ពរដល់ប្រជាជនកម្ពុជាជាពិសេសកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថដែលប្រទេសយើងទាំងពីរ បានសាមគ្គីភាពយ៉ាងស្អិតរមួតដូចបងប្អូន។ឧត្តមសេនីយ៍ទោក៏បានបញ្ជាក់ប្រាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ពីការរីកចំរើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជា ជនកម្ពុជា ក្រុមគ្រួសារកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរដែលជារៀងរាល់ឆ្នាំប្រតិភូកងទ័ពប្រជាជនវៀតណាម និងគ្រប់ជាន់ថ្នាក់ទាំងមន្ត្រីស៊ីរិល និងមន្ត្រីយោធាបានមកជូនពរដល់កម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានមានប្រសាសន៏ លើកឡើងពីការទំនាក់ទំនង និងសាមគ្គីភាព យ៉ាងជិតស្និតរវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជាកងទ័ព វៀតណាមនិងកងទ័ពកម្ពុជាក្នុងនោះ កងរាជអាវុធហត្ថ បានសាមគ្គីយ៉ាងល្អជាពិសេសកងរាជអាវុធហត្ថដែលនៅជាប់ព្រំប្រទល់ខេត្តនានា បានរាប់អានប្រៀបដូចបងប្អូនពេលណាមានអ្វីកើងឡើងកម្លាំងសមត្ថកិច្ចវៀតណាមនិង សមត្ថកិច្ចកងរាជ អាវុធហត្ថដែលនៅជាប់ព្រំប្រទល់យើងបានសហការគ្នាយ៉ាងល្អ។ ហើយជាចុងក្រោយប្រធានប្រតិភូក៏បាន ប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕