You are currently viewing រ​បា​យ​កា​រ​ណ៌ស្តីពីពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា និង ជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារឆមាស០២ ឆ្នាំ២០១៥ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥

រ​បា​យ​កា​រ​ណ៌ស្តីពីពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា និង ជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារឆមាស០២ ឆ្នាំ២០១៥ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥

អហ.ព្រះវិហារ៖ នៅវេលាម៉ោង០៧និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារឆមាស០២ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានសមាជិកចូលរួមចំនួន៦៦នាក់។
លោកអនុសេនីយ៌ទោ ជេត វណ្ណៈ នាយការិយាល័យហ្វឹកហ្វឺនបានអានផែនការហ្វឹកហ្វឺនអោយអង្គពិធី ដឹងថាវគ្គហ្វឹកហ្វឺននេះមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងរបស់នាយ នាយរងអាវុធហត្ថអំពី តួនាទី ភារកិច្ចលើការបំពេញបេសកកម្ម ទាំងចំណេះដឹង និងចំណេះធ្វើលើមុខវិជ្ជាយោធា មានស្មារតីទទួល ខុសត្រូវ មានវិន័យ សីលធម៌ និងគុណធម៌ មានមនសិការការងារ និងអត្តចរិកស្លូតត្រង់ ធ្វើឲ្យសិក្ខាកាមមាន សមត្ថភាពជំនាញអាវុធហត្ថ និងតម្រួតយោធា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៧ អ.ន.ក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤។ ហើយវគ្គហ្វឹកហ្វឺននេះមានចំនួន០៩មេរៀនក្នុងនោះ(មុខវិជ្ជាយោធាស្មើនឹង៤៥% និងមុខវិជ្ជា ជំនាញអាវុធហត្ថស្មើនឹង៥៥%) វគ្គហ្វឹកហ្វឺនមានរយៈពេល១៥ថ្ងៃស្មើនឹង៧៨ម៉ោង និងមានសិក្ខាកាមចូលរួម ចំនួន៥៣នាក់។
បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការបានធ្វើការណែនាំដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យឲ្យបានម៉ឺងម៉ាត់តាម បទបញ្ជាផ្ទៃក្នុងនៃវគ្គសិក្សា និងត្រូវខិតខំដកស្រងបទពិសោធន៌ពីយោធាចារ្យ ដើម្បីទៅបំពេញភារកិច្ចជាក់ស្តែង របស់ខ្លួនទទួលបាននូវលទ្ធផលល្អប្រសើរ ៕

DSC_1121

DSC_1118

DSC_1117

DSC_1115