You are currently viewing មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល ចែកអំណោយសប្បុរសធម៌ ទៅជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១៥គ្រួសារ

មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល ចែកអំណោយសប្បុរសធម៌ ទៅជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១៥គ្រួសារ

បាត់ដំបងៈ ដោយយោងតាមការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ និងដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧

មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហួត ហ៊ុន មេបញ្ជាការ មូលដ្ឋាន បាននាំយកអំណោយសប្បុរសធម៌ ទៅជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១៥គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានៈ
១. អង្ករមួយការ៉ុង ដែលមានទម្ងន់២២.៨០គីឡូ
២. មី ចំនួន ០១កេស
៣. សារ៉ុង ចំនួន០១
៤. ស្បែកជើងផ្ទាត់ ចំនួន០១គូរ
៥. ប៊ីចេង ចំនួន០១ថង់
៦. ទឹកត្រី ចំនួន០៦ដប
៧. ទឹកស៊ីអីវ ០៦ដប
៨. ទឹកសុទ្ធ ចំនួន០១យួរ
៩. ត្រីខ ចំនួន១០កំប៉ុង និងថវិកាចំនួន២ម៉ឺនរៀល។


(អត្ថបទ ម៉ាន់ ដាវីត)