កំពង់ស្ពឺៈ គ្រោះអគ្គិភ័យដែលបានឆាបឆេះតូបនៅក្នុងផ្សារកំពង់ស្ពឺ នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅនៅទីរួមខេត្ត ។
អគ្គីភ័យនេះ មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង បណ្តាលអោយឆាបឆេះតូបលក់ដូរចំនួន០៣តូប និងសម្ភារៈមួយចំនួនធំ។
ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ ប្រជាពលរដ្ឋសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនត្រឹមតែយកចិត្តរាល់ការបង្ក្រាបបទល្មើស ដែលកើតមានឡើងតែប៉ុននោះទេ ប៉ុន្តែកម្លាំងក៏បានយកចិត្តទុកដាក់ដោយអស់ពីកម្លាំងកាយ កម្លាំងចិត្ត ទៅលើសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហា ដូចជាករណីអគ្គីភ័យនេះជាដើម។