ស្វាយរៀងៈ នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បាននាំយកអង្ករ ចំនួន០២បាវ និងថវិកាចំនួន ៤៤៥,០០០រៀល និង
ទៅចូលរួមរំលែកទុក្ខគ្រួសារសព ខួបគម្រប់៧ថ្ងៃ របស់ គ្រួសារនិវត្តន៍ជន ឈ្មោះ ឈឹម វុទ្ធី រស់នៅភូមិ ថ្នល់កែង សង្កាត់ ពោធ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ដែលជាកូន បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ)។
ទាំងអស់នេះ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងខ្វល់ខ្វាយ ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់កម្លាំងកងរាជអាវុធហត្ថ ដែលតែងតែចាត់ទុកបងប្អូនប្រជាពលរដ្ឋ ដូចជាក្រុមគ្រួសារបងប្អូនបង្កើត។
(អត្ថបទ ម៉ាន់ ដាវីត)