ព្រះវិហារៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ វេលាម៉ោង ១៦ ០០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក
បានជួបសំដែងការគួរសមជាមួយគណៈប្រតិភូខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម យឿង វ៉ាន់ចាង សមាជិក គណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការគណបក្សខេត្តយ៉ាឡាយ ដែលបានអញ្ជើញមកចុះសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។
នៅក្នុងពិធីនេះក៏មានការប្រគល់នូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕
(អត្ថបទៈ ឡុក ឡា)