ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០ នាទីព្រឹក ថ្ងែទី០៤ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៦១នាក់។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន ជាពិសេសសង្កត់ធ្ងន់លើបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ នឹងបានផ្ដាំផ្ញើដល់ នាយ នាយរង និងពលអាវុធហត្ថគ្រប់រូបត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា និងត្រូវប្រកាន់ភ្ជាប់នូវ សិលធម៌ វិជ្ជាជីវ ជាកងរាជអាវុធហត្ថ ត្រូវគោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច អនុវត្តន៍ការងារ ឲ្យអស់ពីសមត្ថភាព ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។
(អត្ថបទៈ ម៉ាង សាម៉ន)