បាត់ដំបងៈ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ មានការប្រទះឃើញគ្រាប់មីនគីប ចំនួន០១គ្រាប់ ស្ថិតនៅចំណុចស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នេះបើតាមសំដី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគាស់ក្រឡ បានឱ្យដឹងថា គ្រាប់មីនគីបនោះ ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋ រស់នៅចំណុចកើតហេតុខាងលើ និងបានប្រទះឃើញខនៈដែលខ្លួន កំពុងកាប់ដីដាំដំណាំនៅចំការ។
បច្ចុប្បន្នមីនគីបនោះ ត្រូវបានមន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកគាស់ឡ ប្រគល់ជូន អង្គភាពស៊ីម៉ាក់។
(អត្ថបទ ម៉ាន់ ដាវីត)