You are currently viewing កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីបណ្តាញផ្សព្វផ្សាយព័ត៌មានជាផ្លូវការរបស់ខ្លួន

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីបណ្តាញផ្សព្វផ្សាយព័ត៌មានជាផ្លូវការរបស់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសជម្រាបជូនសាធារណជនមេត្តាជ្រាបថា បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថជាផ្លូវការមានដូចជា គេហ៍ទំព័រ (www.grk.gov.kh) ហ្វេសប៊ុក (Facebook) Grk Opc, ភេក (Pages) GRK News, Spokesman of GRK, ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង App GRK News។ ជាគោលការណ៍ យើងខ្ញុំផ្សព្វផ្សាយអំពីសកម្មភាព លទ្ធផលការងាររបស់កងរាជអាវុធហត្ថទូទាំងប្រទេស​តែប៉ុណ្ណោះ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ថា ក្រៅពីបណ្តាញផ្សព្វផ្សាយព័ត៌មានដូចបានរៀបរាប់ខាងលើ កងរាជអាវុធហត្ថមិនទទួលខុសត្រូវជាដាច់ខាត ហើយសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ចៀសវាងការភ័ន្តច្រឡំ។