ក្រចេះៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នាយរង ពលអាវុធហត្ថ សរុបចំនួន ២០៥នាក់ ។
ពិធីនេះដែរ គឺធ្វេីឡើងរយះពេល ពេញមួយថ្ងៃ និងឧទ្ទេសនាមដោយ លោកវរសេនីយ៍ឯក ស្រ៊ុន សោភ័ណ្ឌ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ។