You are currently viewing ក្មេងទំនើងចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីបង្ករអោយខូចសណ្តាប់ធ្នាប់សាធារណះ

ក្មេងទំនើងចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីបង្ករអោយខូចសណ្តាប់ធ្នាប់សាធារណះ

ឧត្តរមានជ័យៈ ក្មេងទំនើងចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីបង្ករអោយខូចសណ្តាប់ធ្នាប់សាធារណះ។

នេះបើតាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថស្រុកចុងកាល់ បានឱ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគោកត្រាង ឃុំជេីងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្មេងទំនើងដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. ឈា ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដឺធ្នង់ ឃុំ ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
២. ឈា រិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដឺធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
៣. ហឺុន យក្ស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដឺធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនពីក្មេងទំនើងខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
១. ម៉ូតូ ចំនួន០១គ្រឿង
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ដាវសាំរ៉ៃ ចំនួន០១ដើម
៤. ស្នាប់ដៃ ចំនួន០២

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្មេងទំនើងទាំង០៣នាក់ខាងលើនេះ តែងតែបង្កភាពអសន្តិសុខដល់សង្គម និងតែងតែវាយតប់គ្នានៅតាមដងផ្លូវ ដែលធ្វើអោយរំខានដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងសង្ស័យមានជាប់ពាក់ព័ន្ធជាមួយបទល្មើសមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)