You are currently viewing ចោរគាស់ទ្វារ​ផ្ទះ​លួច​ទូរស័ព្ទដៃ​សរុបជាទឹកប្រាក់៦០០០ដុល្លារ​ កម្លាំងកងរា​ជ​អាវុធហត្ថកណ្តាលស្ទឹងកំពុងវែករកមុខសញ្ញា

ចោរគាស់ទ្វារ​ផ្ទះ​លួច​ទូរស័ព្ទដៃ​សរុបជាទឹកប្រាក់៦០០០ដុល្លារ​ កម្លាំងកងរា​ជ​អាវុធហត្ថកណ្តាលស្ទឹងកំពុងវែករកមុខសញ្ញា

អហ.កណ្តាលស្ទឹង​៖ នៅវេលាម៉ោង​២២និង​០០នាទីថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១៥ នៅចំណុចផ្ទះរបស់ឈ្មោះ បូ ដានី ភេទស្រី អាយុ​៣២ឆ្នាំ មុខ​របរ​​លក់ទូរស័ព្ទដៃ ស្ថិតនៅភូមិកំពង់ទួល ឃុំ​អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើការគាស់ផ្ទះលួច​ទូរស័ព្ទដៃ ។​
ក្នុងថ្ងៃខែ​ឆ្នាំដដែលដែលមុនកើតហេតុការណ៍​វេលាម៉ោង ៧ និង​០០នាទី ម្ចាស់ផ្ទះខាងលើបាន​បិទទ្វារ​ផ្ទះចោល​ហើយនាំគ្នា​ទៅដើរលេង​​នៅខេត្តកែប លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៥ ម៉ោង​៩និង​៣៥នាទី ទើប​មកដល់ផ្ទះវិញបានចាក់សោរ​ទ្វារ​ផ្ទះខាងមុខ ស្រាប់តែពុំឃើញមាន​​ទូរស័ព្ទ​​ដែល​ដាក់លក់ក្នុងទូ ក៏ស្រែកឆោរឡោឡើង និង​មើលទ្វារក្រោយ​​ឃើញ​ស្នាមរហែក​​ដែក​ស័ង្កសី​ពាស់ទ្វារ​ និងរបូត​គន្លឹះ​ខ្ទាស់ទ្វារ​ ទើបដឹងថា​ចោរ​ចូលលួច ។​
បើតាមសម្តីជនរងគ្រោះបានប្រាប់ដល់សមត្ថកិច្ចជំនាញ​ឲ្យដឹងថាខ្លួនបាន​បាត់ទូរស័ព្ទ​ Samsung ចំនួន​៥០គ្រឿង ម៉េម៉ូរី​មួយចំនួន ​ និង​កាត់បញ្ចូលទឹកប្រាក់មួយចំនួន សរុប​ជា​ទឹកប្រាក់ប្រហែល ៥០០០ ទៅ​៦០០០ដុល្លារ​អាម៉េរិក ។​
ក្រោយហេតុការណ៍នេះសមត្ថកិច្ចជំនាញបានប្រមូល​វត្ថុតាងដែលបន្សល់ទុកកន្លែងដោយមានតែ​កន្ទ្រៃដងលឿង​កាត់ក្រណាត់​ចំនួន០១ តែប៉ុណ្ណោះ ។​
បើទោះបីជាយ៉ាងនេះក្តីកម្លាំងជំនាញ​មន្ទីរយុត្តិធម៌ខេត្ត និង​កម្លាំង​កងរាជ​អាវុធ​ហត្ថស្រុកកណ្តាលស្ទឹង កំពុង​ស្រាវ​ជ្រាវ​​រកមុខ​សញ្ញា​ដើម្បីចាត់ការ​ទៅតាមផ្លូវច្បាប់ ៕​
6b625f3782ede2424802fad5b75fd46e

6c6b7bac99dda284036e3c10e82e7700

cf46a11d3b26786c207bce1c0b200f54

e95b48c817a057f5ed352029a8862eef