You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលរួមធ្វើកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៌

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលរួមធ្វើកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៌

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមធ្វើកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៌ នៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ដែលក្នុងនោះ ឯកឧត្តម បាននាំយកសីុម៉ង់ចំនួន ៥តោន និងបច្ច័យចំនួន ៤០០ ០០០រៀល របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយដេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងតាជី យាយជី នៅវត្តកប្បាស ស្ថិតក្នុងភូមិកប្បាស ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានប្រគល់ផ្ទះចំនួនមួយខ្នង ទំហំ ៤,៧ម៉. x ៦,៧ម៉ ដែលបានចំណាយថវិកាសាងសង់អស់ចំនួន ៣ ៣៣៩ ០០០រៀល និងបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាសរុបចំនួន ៧៧៥ ០០០រៀល ជូនដល់គ្រួសារទីទ័លក្រ និងចែកជូនប្រជាពលរដ្ឋនៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
សរុបជាថវិកាទាំងអស់ចំនួន ៦ ៥១៤ ០០០រៀល។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានគូសបញ្ជាក់ថា អនុវត្តអនុសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តែងបានខិតខំគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះការលំបាក ក្នុងគ្រប់កាលៈទេសៈ ដោយមិនមានប្រកាន់ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕

(អត្ថបទៈ អ៊ាង ភារះ)