You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៧

បន្ទាយមានជ័យៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៧ និងដោយមានការចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ មេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តលេខ១៦ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថចំនួន២៤៣នាក់ ក្នុងនោះ(គ)ចល័ត១៤នាក់ បានចូលរួមផងដែរ។

ពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនេះ ឧទ្ទេសនាមដោយ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង។

ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍ថា ការងារអប់រំចិត្តសាសន៍នេះត្រូវធ្វើឡើងក្នុងមួយឆ្នាំពីរដង ក្នុងគោលបំណង ពង្រឹងគោលជំហរសតិអារម្មណ៍ដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូបក្ដាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយជាតិ-អន្តរជាតិ និងសន្តិសុខសង្គម។

លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍បន្ថែមទៀតថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវយល់ឲ្យបានជ្រួតជ្រាបនូវតួនាទី-ភារកិច្ច និងបេសកកម្ម របស់កងរាជអាវុធហត្ថ ក្នុងការបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទ:មុះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

លោក ឧត្ដមសេនីយ៍ មេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់នូវប្រសាសន៍០២ចំណុច របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីសម្ភោធអាគារសេនាធិការដ្ឋាន និងសមិទ្ធិផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ១/កងកម្លាំងទាំងអស់ដែលធ្លាប់ធ្វើការរបៀបអនាធិតេយ្យកន្លងមក ត្រូវមកធ្វើការក្រោមការគោរពច្បាប់ទាំងអស់គ្នា។

២/កងកម្លាំងទាំងអស់ ត្រូវចេះអប់រំខ្លួនឯងឲ្យបានល្អដើម្បីប្រកួតប្រជែងនិងដើរឲ្យទាន់សភាពការណ៍ការអភិវឌ្ឍន៍សង្គម។

ជាចុងក្រោយ លោកឧត្ដមសេនីយ៍មេបញ្ជាការ បានមានប្រសាន៍ផ្ដាំផ្ញើដល់ មេបញ្ជាការគ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ក៍ដូចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចេះជួយចែករំលែកដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលជួបការលំបាកផងដែរ។