You are currently viewing ឧត្តមសេនីយ៍ទោ ហ៊ុនម៉ានិត ចុះត្រួតពិនិត្យ សំណង់អគារសេនាធិការដ្នាន កងរាជអាវុធហត្ថខេត្តបាត់ដំបង និងសាកសួរសុខទុក្ខយុវជនផ្ដាច់សាធាតុញៀន

ឧត្តមសេនីយ៍ទោ ហ៊ុនម៉ានិត ចុះត្រួតពិនិត្យ សំណង់អគារសេនាធិការដ្នាន កងរាជអាវុធហត្ថខេត្តបាត់ដំបង និងសាកសួរសុខទុក្ខយុវជនផ្ដាច់សាធាតុញៀន

បាត់ដំបងៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយកដ្នាន ស្រាវជ្រាវចារកិច្ជក្រសួងការពារជាតិ និងគណះប្រតិភូអមដំណេីរ បានចុះត្រួតពិនិត្យសំណង់អគារសេនាធិការដ្នាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានចាប់ផ្តើមសាងសង់សំណង់
អាគារសេនាការដ្នានថ្មីនេះឡេីងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ នឹងបានរួចជាស្ថាពរនៅដេីមខែមករា ឆ្នាំ២០១៧នេះ ដោយចំណាយថរិកាអស់ប្រមាណ៥០មុីនដុល្លា ដែលបានមកពីការជួយជ្រុមជ្រែងចូលរួមពីសប្បុុរសជនមួយចំនួន និងថរិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអោយដឹងថា សំណង់អាគារ សេនាការដ្នានថ្មីនេះដែលទេីបសាងសង់រួចនេះមានកំពស់៣ជាន់ ចែកចេញជា២៣ បន្ទប់ មានបន្ទប់មេបញ្ជការ លោកមេបញ្ចការរង បន្ទប់មន្ទីរ សំរាប់បំរេីការងារ រួមតាំងសាលប្រជុុុុំផងដែរ ។

ឆ្លៀតក្នុងឧកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិតក៏ បានសួរសុខទុក្ខដល់ យុវជនផ្ដាច់សាធាតុញៀនចំនួន១៨៣នាក់ ដដែលកំពុងស្នាក់នៅ មជ្ឈមណ្ឌលផ្តាច់សារធាតុញៀន កងរាជអាវុធហត្ថខេត្តបាត់ដំបង និងបានផ្ដាំផ្ដេី សូមអោយប្អូនៗបងៗទាំង អស់ត្រូវហាត់លត់ដំតាមការបង្ហាត់បង្រៀនរបស់គ្រូ ដេីម្បីបានឆាប់ជាវិលត្រឡប់ ទៅជួបជុំក្រុមគ្រួសារឱពុកម្ដាយវិញ ជាពិសេសនៅពេលជាសះស្បេីយវិលត្រឡប់ទៅវិញ ត្រូវឈប់ប្រព្រឹត្តគ្រឿងញៀនបន្ដទៀតព្រោះវា បង្កវិនាសហិនហោចទ្រព្យសម្បត្តិ និងបង្កការលំបាកដល់សង្គមជាតិ ដែលប្រមុខរាជរដ្នាភិបាលកម្ពុជា កំពុងចាត់វិធានការណ៍យ៉ាងក្ដៅគគុកទូទាំងប្រទេសកម្ពុជា យេីងសព្វថ្ងែនេះ។