You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ មានរៀបចំពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ មានរៀបចំពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

តាកែវៈ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក
បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយ៏ឯក ង្វៀង ជឿងឡេ មេបញ្ជាការ យោធាការពារព្រំដែនខេត្តអាងយ៉ាង និងសហការី ដែលបានអញ្ជើញមកចុះសួរសុខទុក្ខ និងជូនពរ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។


(អត្ថបទៈ ម៉ាន់ ដាវីត)