សៀមរាបៈ គ្រោះអគ្គិភ័យដ៏អាក្រក់មួយ ដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅ ទីរួមខេត្តសៀមរាប ។
អគ្គីភ័យនេះ មូលហេតុ បង្កឡើងដោយសារផ្ទុះធុងហ្គាស់។
ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ ប្រជាពលរដ្ឋសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានសហការចេញធ្វើប្រតិបត្តិការសង្គ្រោះ យ៉ាងអស់ពីកម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីធ្វើអោយភ្លើង រលត់ជៀសវាង ការខូចខាតទ្រព្យសម្បត្តិជាបន្តបន្ទាប់។
ទាំងនេះ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពីកម្លាំងកងរាជអាវុធហត្ថ ជាក់ស្តែងដូចជាករណីខាងលើនេះផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)