កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក
បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ង្វៀង វ៉ាំងវ៉ាង អភិបាលខេត្តវិញឡុង ប្រទេសវៀតណាម និងសហការី ដែលបានអញ្ជើញមកចុះសួរសុខទុក្ខ និងជូនពរ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។
នៅក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ ឯកឧត្តម ង្វៀង វ៉ាំងវ៉ាង អភិបាលខេត្តវិញឡុង និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងពីជំហរសាមគ្គីភាពរវាងប្រទេសទាំង២ ក្នុងនោៈសំដៅលើការងារ សហប្រតិបត្តិការណ៏ក្នុងនាមប្រទេសជិតខាងនិងគ្នា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចេៈស្រឡាញ់គ្នា រួមទាំងជូនពរគ្នាទៅវិញទៅមក ក្នុងពិធីផ្សេងៗជាច្រើនផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)