You are currently viewing ការដូរចូលឆ្នាំថ្មី កងរាជអាវុធហត្ថខេត្តកណ្តាល គឺផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសំរាប់ជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់

ការដូរចូលឆ្នាំថ្មី កងរាជអាវុធហត្ថខេត្តកណ្តាល គឺផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសំរាប់ជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់

កណ្តាលៈ ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវ ការឈាមចាំបាច់ក៍ដូចជាការដូរសំរាប់ឆ្នាំថ្មីចូល ឆ្នាំខ្មែរខាងមុខនេះនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហកាជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការក្រុងស្រុកទាំង១១ ព្រមទាំង នាយទាហាន នាយរងទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ១៩៨ នាក់ យុវជនខេត្ត កណ្តាល និងជនបរទេស បានស័្មគ្រចិត្តមកផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរយើងផងដែរ ។

នៅក្នុងឱកាសនោះដែរ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឲ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ជាពិសេសក្នុងពេលចុងឆ្នាំនេះ កម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេចដើម្បីជួយដល់ប្រជាពរដ្ឋដែលកំពុងខ្វះឈាម និង រងគ្រោះមហន្តរាយផ្សេងៗ ។

លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អ និងមានស្នាដៃល្អនេះដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតៈយុទ្ធជន ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អោយយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានា នុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបំរើប្រជាជន។

ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលានៅ ពេលដែលប្រជាពលរដ្ឋមានតម្រូវការ ។

សូមបញ្ជាក់ថាក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរលោកមេបញ្ជាការរង នាយរងសេនា ធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជា ការរង ក្រុង ស្រុក ទាំង១១ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសំរាប់បំរើអោយជនរួមជាតិដែលមានតំរូវការ សង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។