ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សួង វិសាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងបាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ និងសប្បុរសជន រួមមាន ថវិកាចំនួន ៥.៣២០.០០០រៀល (ប្រាំលានបីសែនពីរមឺុនរៀល) សំរាប់ទុកដោះស្រាយក្នុងគ្រាលំបាកផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សួង វិសាល បានជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ព្រមទាំង នាយទាហាន ទាហានរង កងរាជអាវុធហត្ថ ស្នងការដ្នានយុត្តិធម៌ និងសប្បុរសជនទាំងអស់ និងក្រុមគ្រួសារ សូមជួបប្រទះពុទ្ធិពរ ទាំង៤ ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ក៏ដូចជាមន្ត្រីដែលរួមការងារជាមួយគ្នា ដែលជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ ចេះជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។
(អត្ថបទៈ ម៉ាន់ ដាវីត)