ព្រះសីហនុៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក
បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ហូ ទូដៀន មេបញ្ជាការ កងការពារព្រំដែនខេត្តគៀនយ៉ាង និងសហការី ដែលបានអញ្ជើញមកចុះសួរសុខទុក្ខ និងជូនពរ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។
(អត្ថបទៈ ម៉ាន់ ដាវីត)