កំពង់ធំៈ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ ក្រុមគ្រួសារអាវុធហត្ថជួបការលំបាក និងបាននាំយកអំណោយ ទៅជូនក្រុមគ្រួសារអាវុធហត្ថជួបការលំបាក ចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមមានៈ
១. អង្ករចំនួន៦៦គីឡូ
២. មីចំនួន២កេស
៣. ត្រីខ ចំនួន២យួរ
៤. ទឹកសុីអុីវចំនួន១យួរ
៥. ទឹកត្រីចំនួន១យួរ
៦. សារ៉ុងចំនួន១
៧. មួកសុវត្ថិភាពចំនួន១ និងថវិកាចំនួន៤០មឺុនរៀល។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដែលជាប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីកងរាជអាវុធហត្ថដែលជាថ្នាក់លើ ត្រូវយកចិត្តទុកដាក់ ថែទាំនូវការរស់នៅ ទាំងជីវភាព និងសុខភាព របស់បងប្អូន កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទ។
(អត្ថបទ ម៉ាន់ ដាវីត)