You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង មានរៀបចំពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង មានរៀបចំពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ស្វាយរៀងៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង វេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ យោធាខេត្តតៃនិញ
នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។

នៅក្នុងឱកាសជួបគ្នានេះដែរ លោកមេបញ្ជាការរងយោធាខេត្តតៃនិញ ជាប្រធានប្រតិភូ និង លោកឧត្តមសេនីយ៍ត្រី នុត នន្ទ បានលើកឡើងពីមនោសញ្ចេតនា និងការ សាមគ្គីភាពរវាង កងកំលាំងប្រដាប់អាវុធ នៃខេត្តទាំង២ ក្នុងនោះសំដៅលើការងារ សហប្រតិបត្តិការណ៏ក្នុងនាមខេត្ត ជិតខាងនិងគ្នា ធ្វើឲ្យបងប្អូនកងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចេៈស្រឡាញ់គ្នា ព្រមទាំងជូនពរគ្នាទៅវិញទៅមក ក្នុងពិធីផ្សេងៗជាច្រើនផងដែរ ៕


(អត្ថបទ ប្រាក់ ប៊ុនខេង)