អហផទ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ បានចេញសេចក្ដីណែនាំ ឱ្យមានការត្រួតពិនិត្យស្លាកលេខ «ខេមរភូមិន្ទ» លើមធ្យោបាយប្រើ ប្រាស់នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យប្រើស្លាកលេខខេមរភូមិន្ទ គ្មានច្បាប់ទម្លាប់។តាមសេចក្ដីណែនាំ ជូនដំណឹងដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថដូចតទៅ៖
