ត្បូងឃ្មុំ: នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងែទី១០ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជួយមេបញ្ជការលើការងារ តាមផែន ជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៦២នាក់។
(អត្ថបទៈ អ៊ាង ភារៈ)