You are currently viewing ប្រជាពលរដ្ឋចំនួន៣៤នាក់ បានក្អួតចង្កោរ ជាទម្ងន់ ក្រោយចេញពីហូបអាហារក្នុងរោងបុណ្យបច្ច័យបួន

ប្រជាពលរដ្ឋចំនួន៣៤នាក់ បានក្អួតចង្កោរ ជាទម្ងន់ ក្រោយចេញពីហូបអាហារក្នុងរោងបុណ្យបច្ច័យបួន

បាត់ដំបងៈ យោងតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានការរៀបចំពិសារភោជនីយអាហារ ក្នុងពិធីបុណ្យបច្ច័យបួនមួយ ដែលម្ចាស់កម្មវិធីបុណ្យនោះមានឈ្មោះ មាន ប៊ុន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅចំណុចខាងលើ ។

រហូតដល់ម៉ោងប្រមាណ ១៦ និង០០ នាទី ថ្ងៃខែឆ្នាំដដែល ក្រោយចេញពីហូបអាហារក្នុងរោងបុណ្យរួចមក ក៏ស្រាប់តែមានមនុស្សចំនួន ៣៤ នាក់ ក្នុងនោះស្រី ២០ នាក់ បាន ក្អួតចង្កោរ ជាទម្ងន់។

រហូតដល់វេលាម៉ោងប្រមាណ ១៨:០០ នាទីយប់ ថ្ងៃខែឆ្នាំដដែល ក្រោយពីបានទទួល ព័ត៌មានរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះសហការជាមួយក្រុមគ្រូពេទ្យ ចុះធ្វើការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ផងដែរ។
ករណីខាងលើមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

ទាំងនេះ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពីកម្លាំងកងរាជអាវុធហត្ថ មិនថាកាលៈទេសៈ ឫពេលវេលាណាក៏ដោយ ជាក់ស្តែងដូចជាករណីខាងលើនេះផងដែរ។