You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត មានការទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត មានការទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

កំពតៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត វេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ យោធាខេត្តគៀងយ៉ាង
នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។

(អត្ថបទៈ ម៉ាន់ ដាវីត)