អហ.ព្រះសីហនុ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិចង់ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញយើងឃាត់បានមាន1.ឈ្មោះពៅ.ស្រស់ភេទប្រុសអាយុ២៤ឆ្នាំ.មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិបឹងវែង.ឃុំវាលរេញ.ស្រុកព្រៃនប់ខេត្តព្រះសីហនុ។2.ឈ្មោះសុខ.ហាន់ភេទប្រុសអាយុ៣៥ឆ្នាំ.មុខរបរជួសជុលទូរស័ព្ចដៃមានទីលំនៅបច្ចុប្បន្នភូមិចង់ហោន.ឃុំព្រែកត្នោត.ស្រុកទឹកឈូ.ខេត្តកំពត។3.ឈ្មោះកែវ.កក្កដាភេទប្រុសអាយុ៣៣ឆ្នាំ.មុខរបរជាងផ្សារដែកមានទីលំនៅបច្ចុប្បន្នភូមិក្តាត.ឃុំព្រែកត្នោត.ស្រុកទឹកឈូ.ខេត្តកំពត។4.ឈ្មោះដួង.បូរីភេទប្រុសអាយុ៣៤ឆ្នាំ.មុខរបរនេសាទមានទីលំនៅបច្ចុប្បន្នភូមិចង់ហោន.ឃុំព្រែកត្នោត.ស្រុកទឹកឈូ.ខេត្តកំពត។
ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចាប់ដកវត្ថុតាងមាន ម្សៅសថ្លាចំនួន០៥កញ្ចប់ស្មើ៦,៨៥ក្រាម ដបជក់០១ ដាវសាម៉ូរៃ០១ ជញ្ជីងថ្លឹងចំនួន០១ ដែកឆាបមុខស្រួច០១ ទូរស័ព្ចដៃចំនួន០២គ្រឿង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕