ឧត្តរមានជ័យ : នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឃួន សរុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រី ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ន សារ៉េត នាយអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ដែលស្ថិតនៅ ភូមិ អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបាននាំយកនូវសម្ភារ: មួយចំនួន និងថវិកា សរុប ២២០ ០០០៛ (ម្ភៃពីម៉ឺនរៀល) ជូនដល់លោកអនុសេនីយ៍ឯក ម៉ន សារ៉េត ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឃួន សារុន ក៏បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រពៃណីខ្មែរ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងជូនពរដល់ លោកអនុសេនីយ៍ អោយឆាប់ជាសះស្បើយពីជំងឺ។
(អត្ថបទៈ ម៉ាង សាម៉ន)