រតនគិរីៈ នៅវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឈើប្រណិតជាច្រើនដុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងចម្រុះ រកឃើញ ស្ថិតនៅចំណុចភូមិដាល ឃុំសេសាន ស្រុអូយាដាវ ខេត្តរតនគិរី ដែកដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រីី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី។
នេះបើតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទស្រឡៅ ចំនួន១៤៤ដុំ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)