You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មេបញ្ជាការរង០២រូប ដែលកំពុងសម្រាកព្យាបាលជំងឺ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មេបញ្ជាការរង០២រូប ដែលកំពុងសម្រាកព្យាបាលជំងឺ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន និងនាយទាហានចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូប បានចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ឿ សំរឹទ្ធ និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៊ុត សារឿន ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទៈនៅទីក្រុងភ្នំពេញ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូសារុន បានលើកឡើងថា ដោយមានការផ្តាំផ្ញើពីចម្ងាយពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវការសុខទុក្ខ និងដោយទទួលនៅការគោរព ពីកម្លាំងកងរាជអាវុធហត្ថទាំងអស់នៅក្នុងអង្គភាពខេត្តកំពង់ស្ពឺ ក្នុងនោះក៏បានពាំនាំនៅការសាកសួរដោយក្តីគោរពពីបងប្អូនជាអតីតយុទ្ធមិត្តមួយចំនួន ដែលលោកបានក្លាយជានិវត្តជនមែន តែការនឹករលឹកគ្នានៅតែជាមហាគ្រួសារតែមួយមិនអាចបំភ្លេចបានឡើយ ។

លោកឧត្តមសេនីយ៍ត្រី ជូសារុន បានសួរសុខទុក្ខ អំពីបញ្ហាជំងឺ និងសុំឲ្យមន្ទីរពាក់ពន្ធ័ផ្តល់នៅគោលរបបជូន ឲ្យបានទាន់ពេវេលា ព្រមទាំងបានផ្តល់ការឧបត្ថម្ភបន្ថែមពីអង្គភាពក្នុងពេលដែលកំពុងសម្រាកព្យាបាលជំងឺនេះផងដែរ ។

បន្ទាប់ពីបានការសាកសួរសុខទុក្ខ លោកមេបញ្ជាការរងទាំង០២រូប ក៏បានថ្លែងនៅការដឹងគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែផ្តល់ភាពកក់ក្តៅ ដល់ នាយទហាន នាយទាហនរងទាំងអស់ជាពិសេសរូបគាត់ទាំង០២នាក់តែងម្តង និងសូមកោតសសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលជារៀងរាល់ឆ្នាំតែងតែបានមកសួរសុខទុក្ខដល់គាត់ទាំង២នាក់ ដែលជាចាស់ទុំ និងជារាមច្បង។

សូមបញ្ជាក់ថា សម្ភារៈដែលបាននាំទៅសួរសុខទុក្ខ រួមមាន៖ ថវិកា ចំនួន៥០ម៉ឺនរៀល, អង្ករ៤បាវ, រួមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួន។


(អត្ថបទៈ កំពង់ស្ពឺ)