You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងបងប្អូន និវត្តជន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងបងប្អូន និវត្តជន

កំពង់ឆ្នាំង: វេលាម៉ោង១៥ និង៣០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងបងប្អូន និវត្តជន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ សរុបចំនួន ៩៧ នាក់។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ក៏បានមានប្រសាសន៍ សំណេះ សំណាល សួរសុខទុក្ខ និងបានពាំនាំ ការសួរសុខទុក្ខ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងឱកាសបុណ្យ ចូល ឆ្នាំថ្មី ប្រពៃណីជាតិ ជូនដល់បងប្អូន និវត្តជន នាយ នាយ នាយរង និង ពលអាវុធហត្ថខេត្តកំពង់ឆ្នាំង ទាំងអស់ផងដែរ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្តល់ជូន នូវអំណោយជូន ដល់និវត្តជន ចំនួន ៣៧នាក់ ដោយក្នុងម្នាក់ ៗ ទទួលបានថវិកា ចំនួន ៤០.០០០ រៀល (បួនម៉ឺនរៀល ) និង មេបញ្ជាការរង ចំនួន ០៦ នាក់ ប្រធានមន្ទីរ ចំនួន ០២ នាក់ ដោយក្នុងម្នាក់ ទទួលបានថវិកា ចំនួន ១០០.០០០ រៀល ( ដប់ម៉ឺនរៀល ) នាយ នាយរង និង ពល អាវុធហត្ថខេត្តចំនួន ៥៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០.០០០ រៀល (មួយម៉ឺនរៀល )។


(អត្ថបទៈ ម៉ាន់ ដាវីត)