You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័ត ប្រចាំការនៅខេត្តព្រះវិហារ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័ត ប្រចាំការនៅខេត្តព្រះវិហារ

ព្រះវិហារ: វេលាម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័ត ប្រចាំការនៅខេត្តព្រះវិហារ ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងកម្លាំងកងអនុសេនាធំចល័ត សរុបចំនួន ៤៥នាក់។

នៅក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណក៏ បានឧបត្ថម្ភថវិកា ដល់កម្លាំងកងអនុសេនាធំចល័តទាំង៣១នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា៥០.០០០រៀល៕


(អត្ថបទៈ ម៉ាន់ ដាវីត)