You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

បន្ទាយមានជ័យ: នៅព្រឹកទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ លើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយល័យ លោកមេបញ្ជាការ លោកមេបញ្ជាការងមូលដ្ឋាន ក្រុង ស្រុក និងប្រធាន អនុប្រធានសា្នក់ការសន្តិសុខចំនួន១១៥នាក់ បានចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម មេបញ្ជាការ ក៏បានមានប្រសាសន៍ថា កម្លាំងការិយាល័យជំនាញ និងមេបញ្ជាការ មូលដ្ឋានគ្រប់ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវអនុវត្តន៍តួនាទីភារកិច្ច ទៅតាមគោលការណ៍២៤ចំណុចនិងវិធានការ៩ចំណុច របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឯកឧត្ដម មេបញ្ជាការ ក៏បានមានប្រសាសន៍បន្ថែមទៀតថា គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវអនុវត្តន៍តាមផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។

ឯកឧត្ដម មេបញ្ជាការ ក៏បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើតួនាទី ភារកិច្ច បង្ការ បង្ក្រាប និងសង្រ្គោះ ឲ្យបានល្អប្រសើរថែមទៀត។

ឯកឧត្ដម មេបញ្ជាការ​ ក៏បានធ្វើការកោតសរសើរដល់ កម្លាំងការិយាល័យជំនាញ និងកម្លាំងគ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ក៍ដូចនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានបំពេញភារកិច្ចកន្លងមកបានល្អប្រសើរផងដែរ។

ជាចុងក្រោយ ឯកឧត្ដម មេបញ្ជាការ ក៏បានពាំនាំប្រសាសន៍ជូនពរ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងគ្រប់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ ប្រកបដោយពុទ្ធពរទាំង៤ប្រការ​គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។