ស្វាយរៀងៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង វេលាម៉ោង១៥ និង០០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ យោធាខេត្តតៃនិញ
នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នាពេលខាងមុខ។
(អត្ថបទៈ ម៉ាន់ ដាវីត)