You are currently viewing ឈើប្រណិតចំនួន៤០៣កំណាត់ ត្រូវបានរកឃើញ នៅទីតាំងចំនួន០៨កន្លែងផ្សេងៗគ្នា

ឈើប្រណិតចំនួន៤០៣កំណាត់ ត្រូវបានរកឃើញ នៅទីតាំងចំនួន០៨កន្លែងផ្សេងៗគ្នា

រតនគិរីៈ ឈើប្រណិតជាច្រើនដុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងចម្រុះ ដែកដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រីី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី រកឃើញ នៅទីតាំងចំនួន០៨កន្លែងផ្សេងៗគ្នា ស្ថិតក្នុងចំណុចភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

នេះបើយោងតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះគឺធ្វើឡើង នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដោយលោកឧត្តមសេនីយ៍ត្រី បានដឹកនាំកម្លាំងចម្រុះ ចុះរុករកគំនរឈើ នៅចំណុចកើតហេតុខាងលើ និងបានរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតចម្រុះចំនួន៤០៣កំណាត់។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)