You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើពិធីសូត្រមន្ដសូមសិរីសួស្តី និងពិធីសំណេះសំណាល ដល់មន្ដ្រីអាវុធហត្ថចូលនិវត្តន៍

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើពិធីសូត្រមន្ដសូមសិរីសួស្តី និងពិធីសំណេះសំណាល ដល់មន្ដ្រីអាវុធហត្ថចូលនិវត្តន៍

បាត់ដំបងៈ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណះ មេញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាព ក្នងពិធីបួងសួងក្រុងពាល និងសូត្រមន្ដសូមសិរីសួស្តី របស់ អគារសេនាធិកាដ្នានថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង។
ក្នុងពិធីនោះដែរ ក៏មានការសំណេះសំណាលសាកសួរសុខទុក្ខ ដល់មន្ដ្រីអាវុធហត្ថចូលនិវត្តន៍ចំនួន៧៧នាក់ ដោយម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី២កេះតូច ទឹកសុីអុីវទឹកត្រី ទឹកក្រូច១កេះ និងថរិកាចំនួន៨មុីនរៀលផងដែរ។

ក្នុងនោះផងដែរ ឯកឧត្ដម មេបញ្ជាការ ក៏បានមានប្រសាសន៍ថា កម្លាំងការិយាល័យជំនាញ និងមេបញ្ជាការ មូលដ្ឋាន គ្រប់ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវអនុវត្តន៍តួនាទីភារកិច្ច ទៅតាមគោលការណ៍២៤ចំណុចនិងវិធានការ៩ចំណុច របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឯកឧត្ដម មេបញ្ជាការ ក៏បានមានប្រសាសន៍បន្ថែមទៀតថា គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវអនុវត្តន៍តាមផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។

ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើតួនាទី ភារកិច្ច បង្ការ បង្ក្រាប និងសង្រ្គោះ ឲ្យបានល្អប្រសើរថែមទៀត។ ឯកឧត្ដម មេបញ្ជាការ បានធ្វើការកោតសរសើរដល់ កម្លាំងការិយាល័យជំនាញ និងកម្លាំងគ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ក៍ដូចនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានបំពេញភារកិច្ចកន្លងមកបានល្អប្រសើរផងដែរ។

ជាចុងក្រោយ ឯកឧត្ដម មេបញ្ជាការ ក៏បានពាំនាំប្រសាសន៍ជូនពរ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងគ្រប់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។

(អត្ថបទៈ ជឹម ចិន្តា)