ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី សួង វិសាល នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលមរណៈភាព នៅថៃ្ងព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤ និង១៥នាទី ដោយរោគាពាធក្នុងជន្មាយុ៦០ឆំ្នា។
សពលោកឧត្តមសេនីយ៍ត្រី សួង វិសាល ត្រូវបានតំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសពផ្ទះលេខ១៧B ភូមិ១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មេត្តាជ្រាបជាដំណឹង។