ស្វាយរៀង:នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចេញធ្វើសកម្មភាពមនុស្សធម៌ ដោយបាននាំយកសម្ភារៈបរិក្ខា និងបច្ច័យ ទៅចូលបុណ្យសព លោក សោម សារាក់ អាយុ២២ឆ្នាំ មុខរបរនិស្សិត ឆ្នាំទី៣ សកលវិទ្យាល័យ ស្វាយរៀង មានទីលំនៅ ភូមិត្រពាំងធ្លក ឃុំដូងស្រុករមាសហែក
ខេត្តស្វាយរៀង ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង ២១ និង២០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ដែលសម្ភារៈទាំងនោះរួមមានៈ
១. អង្ករ ចំនួន០២បាវ ដែលមានទម្ងន់ស្មើ ៥០គីឡូ
២. ថវិកា ចំនួន១.០០០.០០០រៀល (មួយលានរៀល)។
(អត្ថបទ ម៉ាន់ ដាវីត)