សៀមរាប: វេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់នាយ នាយរង និងពលអាវុធហត្ថ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីអង្គរសង្គ្រាន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)