កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ និងលោកស្រី រួមជាមួយសហការីក្នុងអង្គភាព បាននាំអំណោយជាថវិកា និងសម្ភារៈប្រើប្រាស់ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិក្នុងអាយ-ភូមិរោងម៉ាស៊ី ក្នុងឃុំតសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន១៥គ្រួសារដែលកំពុងជួបការលំបាក ។
លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការងារមនុស្សធម៌ ជាច្រើនតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចង្អុលបង្ហាយដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃនេៈរូបលោក និងក្រុមការងារបានបន្តចុៈជួយដល់គ្រួសារបាត់សមាជិកគ្រួសារ ដែលជួបឧបទ្ធហេតុផ្សេងៗ គ្រួសារសម្រាលកូនខ្ចី គ្រួសារជួបការលំបាក ជាច្រើនគ្រួសារ។
លោកវរសេនីយ៍ទោ បានឲ្យដឹងទៀតថា អំណោយដែលត្រូវបានប្រគល់ជូនទាំង១៥គ្រួសារនោះ ដោយមួយគ្រួសារៗទទួលបាន សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន១៥មឺុនរៀល។
លោកវរសេនីយ៍ទោ បានបញ្ជាក់ថា បើទោះបីអំណោយទាំងនេះ មិនបានប៉ះប៉ូវនៅការខ្វះខាតក្នុងជីវភាពក៏ដោយ តែអំណោយទាំងនេះ គ្រាន់បានសម្រួលទុក្ខលំបាកប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារដែលខ្វះខាត និងត្រូវការប្រចាំថ្ងៃដែរ ។
ហើយនេះក៏ជាការរំលែកទុក្ខលំបាកជូនដល់សមាជិកគ្រួសារដែលមានការលំបាកដែរ ។
ថវិកាដែលបានចុៈចែកជូនគ្រួសារ បាត់បង់សមាជិកគ្រួសារ សម្រាលកូន និងជួបការលំបាក ចំណាយអស់ ២.៥០០.០០០ រៀល ។
(អត្ថបទសំនៀង)