បន្ទាយមានជ័យៈ នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម ឧត្តមសេនិយ៍ត្រី ឱ បូរិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានយកថវិកាចំនួន ២០០.០០០(ម្ភៃម៉ឺនរៀល) ទឹកត្រី០១យួរ,
ទឹកសីុអីុវ០១យួរ ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកយាយ ញិក ង៉ា អាយុ៨៤ឆ្នាំ ដែលទទួលមរណៈភាព កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង២៣ និង០០ នាទី ដោយជរាពាធ ស្ថិតក្នុងភូមិ តាអ៉ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
(អត្ថបទ ឡាក់ ភី)