ក្រចេះៈ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី សូត្រមន្ដសូមសិរីសួស្តី និងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ដល់មន្ដ្រីអាវុធហត្ថចូលនិវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនិយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នារងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុងស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
ក្នុងពិធីនោះដែរ ឯកឧត្ដម មេបញ្ជាការ ក៏បានប្រគល់អំណោយជាសម្ភារៈ និងថវិកាមួយចំនួនដល់មន្ដ្រីអាវុធហត្ថដែលចូលនិវត្តន៍ និងបានថ្លៃងអំណរគុណ ដល់កម្លាំងកងរាជអាវុធហត្ថ គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ដែលបានខិតខំប្រឹងប្រែង អនុវត្តន៍តាមផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ អស់រយៈពេល ០៣ថ្ងៃកន្លងមកនេះ និងបានពាំនាំប្រសាសន៍ជូនពរ និងសាកសួរសុខទុក្ខ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងគ្រប់ក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។
(អត្ថបទ ម៉ាន់ ដាវីត)