You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ​រំលោភលើទំនុកចិត្ត តាមបណ្តឹង​ជនរងគ្រោះ​

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ​រំលោភលើទំនុកចិត្ត តាមបណ្តឹង​ជនរងគ្រោះ​

អហ.ខណ្ឌទួលគោក​៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួលគោក បានឃាត់ខ្លួន​ជន​សង្ស័យ​ ០១នាក់យោ​ងទៅ​លើបណ្តឹង​​របស់ជនរងគ្រោះ ដែលបាន​ដាក់នៅអង្គភាព​មូលដ្ឋាន​​កងរាជ​អាវុធហត្ថ​ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៥ ពីបទរំលោភលើទំនុកចិត្ត។

ជនសង្ស័យដែល​សមត្ថកិច្ចជំនាញ​​ឃាត់ខ្លួនបានមានឈ្មោះ មិន ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងឡានស្នាក់នៅផ្ទះលេខ៤៥ ផ្លូវ១៣៨ ភូមិ៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជនសង្ស័យរូបនេះ​បានខ្ចីម៉ូតូ​ពី​ជនរងគ្រោះឈ្មោះ ហង្ស សោភ័ណ្ឌ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ ស្បាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ក្រោយពីកងរាជ​អាវុធខណ្ឌទួលគោក​ទទួលបាន​បណ្តឹងពីជនរងគ្រោះ​​ដូច​សេចក្តីបរិច្ចេទខាងលើ ក៏ធ្វើការ​ឃាត់ខ្លួន​ និងចាប់ដកវត្ថុតាង​មាន ម៉ូតូ​វីវ៉ា​០១គ្រឿង ស៊េរី​២០០៤ ​ពាក់ស្លាកលេខភ្នំពេញ​ 1U -3739 និងទូរស័ព្ទចំនួន​០១គ្រឿង​ ។​

បើតាមសម្តី និងបណ្តឹងរបស់ជនរងគ្រោះបាន​បញ្ជាក់ថា ហេតុការណ៍​នេះបានកើតឡើង​កាលពីវេលាម៉ោង១៦និង​៣០នាទី ថ្ងៃទី​០៣ ខែតុលា ឆ្នាំ២០១៥ ដោយជនសង្ស័យបានទៅខ្ចី​ម៉ូតូ​ម៉ាក​ស្មាសវិពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1Q-1857 ពីជនរងគ្រោះ​ដែលកំពុងធ្វើការ​នៅ​ការ៉ាស់ឡាន​ម្តុំ​ទំនប់ទឹក ខណ្ឌចំការមន ដោយ​ប្រាប់ថា​ខ្ចីមួយភ្លែតដើម្បីទៅដឹកប្រពន្ធ តែ​ក្រោយមកមិនយកម៉ូតូ​ប្រគល់​ឲ្យម្ចាស់ដើមវិញឡើយ ។ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ទើបជនរងគ្រោះ​ជួបជន​​សង្ស័យនៅការ៉ាស់សាំងកាលតិចផ្លូវម៉ៅសេទុង នៅវេលាម៉ោង១១និង​៣០នាទី ក្នុងសង្កាត់ទឹកល្អក​៣ ខណ្ឌទួលគោក ទើប​រាយការណ៍មក​កម្លាំងកងរាជ​អាវុធខណ្ឌទូលគោកចុះទៅឃាត់ខ្លួន​តែម្តង ៕​
ab5ef27b83755078e3002c5498e10f9d