ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង តំណាងនាយកសាលាទាំង០២ នាយ នាយរងការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងនាយ នាយងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន១៥៦នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានណែនាំ និងបានសង្កត់ធ្ងន់ដល់គ្រប់ជំនាញនីមួយៗ ត្រូវយកចិត្តទុកដាក់រឹតបណ្តឹងទៅលើការងារជំនាញដែលគ្រប់គ្រង ហើយត្រូវធ្វើឱ្យមានប្រសិទ្ធិភាព និងត្រូវក្តាប់អោយជាប់រាល់ពត៌មានដែលកើតមានឡើង ជាពិសេសត្រូវផ្តោតសំខាន់ទៅលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានឡើងជាប្រចាំថ្ងៃ។
(អត្ថបទ ម៉ាន់ ដាវីត)