រតនគិរីៈ នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុច ភូមិប្លង់ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទសុក្រម ចំនួន៣៥ដុំ
២. រថយន្ត មាកឡង់គ្រីសស័រឆ្នៃកាត់ទ្រុង ចំនួន០៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។