You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហីុ រូមជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្លូរមេឌា​ ចុះពិនិត្យទីតាំងជាក់ស្តែងនៅភ្នំជំរាយ

ឧត្តមសេនីយ៍ត្រី អេង ហីុ រូមជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្លូរមេឌា​ ចុះពិនិត្យទីតាំងជាក់ស្តែងនៅភ្នំជំរាយ

កំពង់ឆ្នាំងៈ បន្ទាប់ពីមានការអនុញ្ញាតិពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោកឧត្តមសេនីយ៍ត្រី អេង ហីុ ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួបពិភាក្សាការងារជាមួយអ្នកស្រី ខែក ខែមរ័ត្ន នាយកប្រតិបត្តិ ក្រុមហ៊ុនប្លូរមេឌាហ្វីម កម្ពុជា ដើម្បីថតកម្មវិធីកំសាន្តដែលមានឈ្មោះថា តស៊ូបំបែកឧបសគ្គ។

អ្នកស្រី ខែក ខែមរ័ត្ន បានឲ្យដឹងថា កម្មវិធីកំសាន្តអ្នកតស៊ូបំបែកឧបសគ្គ គឺជាកម្មវិធីកំសាន្តបែបកាយវប្បកម្មដែលបង្កើតឡើងក្រោមកិច្ចសហការណ៍រវាងប្លូរមេឌាហ្វីមកម្ពុជា​ ជាមួយនឹងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សំរាប់ឆ្នាំ២០១៨។

កម្មវិធីនេះមានគោលបំណងចង់ផ្សាភ្ជាប់ទំនាក់ទំន​ងរវាងសាធារណជន ជាពិសេសយុវជនខ្មែរ ជាមួយនឹងកងរាជអាវុធហត្ថ ឲ្យកាន់តែជិតស្និតជាងមុនតាមរយៈការប្រកួតប្រជែងដែលមានវិញ្ញាសារផ្សេងៗ ដូចជារត់ប្រណាំង លោត ហក់ ផ្លោះ លី សែង ហែលទឹកជាដើម។ កម្មវិធីនេះត្រូវការទីតាំងហ្វឹកហ្វឺនផ្ទាល់របស់កងរាជអាវុធហត្ថ ដែលមានទីលានហ្វឹកហ្វឺនឧបសគ្គសម្រាប់សិក្ខាកាមកងរាជអាវុធហត្ថ។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរងនិងជាអ្នកនាំពាក្យកងរាជងអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអ្នកស្រី ខែក ខែមរ័ត្ន នាយកប្រតិបត្តិកុ្រមហ៊ុនប្លូរមេឌាកម្ពុជា ចុះពិនិត្យមើលទីតាំងហ្វឹកហ្វឺនឧបសគ្គជាក់ស្តែងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ស្ថិតនៅភូមិតាឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការចុះពិនិត្យមានទីលានហ្វឹកហ្វឺនឧបសគ្គនេះ ក៏មានការចូលរូមពីលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយកសាលាមជ្ឈមណ្ឌលហ្វឹកហ្វឺនភំ្នជំរាយផងដែរ។