ភ្នំពេញ: នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងែទី២២ ខែមេសា ឆ្នាំ២០១៧ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាកទំនងជាមួយរដ្ឋសភា ព្រឹដ្ឋសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ផ្ទះចំនួន០១ខ្នង ជូនអតីតយុទ្ធជនពិការ និងដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
អំណោយផ្ទះដែលត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ មានឈ្មោះ សោម សំអាត អាយុ៥៨ឆ្នាំ ស្ថិតនៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមានទំហំ៥×៨ម៉ែត្រ ធ្វើអំពីថ្មប្រក់សង្គសី។
ក្នុងពិធីនេះដែរ លោកជំទាវបណ្ឌិត ម៉ែន សំអន ក៏បានឧបត្ថម្ភថវិកាចំនួន៧០០ដុល្លា និងប្រាក់រៀល ចំនួន១លាន ២សែន ២ម៉ឺនរៀល ជូនដល់អតីតយុទ្ធជនពិការ នោះផងដែរ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា ក៏បាន ឧបត្ថម្ភនូវ ម៉ូតូចំនួន០១គ្រឿង និងផ្ទាំងថាស់ពន្លឺព្រះអាទិត្យចំនួន០១ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)