ឧត្តរមានជ័យ : នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុក ត្រពាំងប្រាសាទ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បាននាំយកស័ង្កសី ចំនួន ១០៥សន្លឹក និងឈើ ២.២ម៉ែត្រគូប ប្រគល់ជូនម្ចាស់ផ្ទះ និងជួយប្រក់ផ្ទះប្រជាពលរដ្ឋក្រីក្រ ០៣គ្រួសារ ស្ថិនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួមមានៈ
១-ឈ្មោះ អាត វិត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើស្រែ ផ្ទៈទំហំ 4ម x 5ម អស់ស័ង្កសី ៣៣សន្លឹក ។
២- ឈ្មោះ វឿន វៃ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ ផ្ទៈទំហំ ៤ម x 5ម អស់ស័ង្កសី ២៩សន្លឹក ។
៣-ឈ្មោះ ឆេង ឆុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើស្រែ ផ្ទៈទំហំ ៦ម x ៨ម អស់ស័ង្កសី ៤៣សន្លឹក ។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រីពុទ្ធ សារ៉ាន និងក្រុមការងារឃុំចុះដឹកនាំផ្ទាល់ ក៏បាននាំយកថវិកា និងសម្ភារៈផ្ទាល់របស់ ឯកឧត្តម ចែកជូនប្រជពលរដ្ឋ ទីទ័លក្រ ចំនួន០១គ្រួសារ រួមមាន អង្ករ ០២ការ៉ុង ទឹកសុទ្ធ ០២យួរ ទឹកត្រី ០១យួរ ទឹកស៊ីអុីវ ០១យួរ ម៉ី ០១កេះ និងថវិកា ១៥០ ០០០៛។
(អត្ថបទៈ ម៉ាង សាម៉ន)